Matthew 21

ព្រះយេស៊ូចូលក្រុងយេរូសាឡិម

1កាល​ពួកគេ​មកជិតដល់​ក្រុង​យេរូសាឡិម​គឺ​ត្រង់​ក្រុង​បេតផាសេជិតភ្នំដើមអូលីវ​ព្រះ​យេស៊ូ​ក៏​ចាត់សិស្សពីរនាក់ឲ្យទៅ 2ដោយមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ទៅភូមិនៅទល់មុខអ្នកហើយភ្លាមនោះ​អ្នក​នឹង​ឃើញមេលាមួយ​ដែល​គេ​ចងទុកជាមួយកូន​របស់​វា​ចូរ​ស្រាយនាំមក​ឲ្យ​ខ្ញុំ 3ប្រសិនបើមាន​អ្នកណាសួរអ្វី​ដល់​អ្នក​នោះ​ចូរ​ប្រាប់ថាព្រះអម្ចាស់ត្រូវការពួកវាហើយ​គេ​នឹង​ប្រគល់ពួកវា​ឲ្យ​អ្នក​ភ្លាម»។ 4ការនេះកើតឡើងដើម្បីសម្រេចសេចក្ដី​ដែល​បាន​ថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា 5«ចូរ​ប្រាប់កូនស្រី​ក្រុង​ស៊ីយ៉ូនថាមើល៍ស្ដេច​របស់​អ្នកយាងមក​ឯ​អ្នកហើយ​ព្រះអង្គ​ស្លូតត្រង់​ព្រះអង្គ​គង់លើកូនលា
«ចូរប្រាប់...កូនលា» សូមមើល សាកា ៩:៩។
»។
6សិស្សទាំងពីរនាក់ក៏ចេញទៅហើយធ្វើតាមដូច​ព្រះ​យេស៊ូ​បាន​បង្គាប់ពួកគេ 7ពួកគេបាន​ដឹកមេលានិងកូន​របស់​វា​មកហើយបានក្រាលអាវ​របស់​គេ​លើ​ខ្នង​វារួច​ព្រះអង្គ​គង់លើវា 8ហើយបណ្ដាជនច្រើនកុះករ​នាំគ្នា​ក្រាលអាវរបស់គេនៅលើផ្លូវ​អ្នក​ផ្សេងទៀត​នាំគ្នា​កាត់មែកឈើ​មក​ក្រាលលើផ្លូវដែរ 9បណ្ដាជនដែល​ដើរ​នាំមុខនិងដើរតាមក្រោយព្រះអង្គ​នាំគ្នា​ស្រែកឡើងថា៖ ​«ហូសាណា
«ហូសាណា» មានន័យថា «សូមជួយសង្គ្រោះយើងខ្ញុំផង»។ មាន​នៅ​ក្នុង ២១:១៥ ដែរ​។​
​ដល់​ពូជពង្សដាវីឌ
«ពូជ​ពង្ស​ដាវីឌ​»​ ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណ​វង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
សូមថ្វាយព្រះពរព្រះអង្គ​ដែល​យាងមកក្នុង​ព្រះ​នាមព្រះអម្ចាស់! ​ហូសាណានៅស្ថានដ៏ខ្ពស់បំផុត»
10កាលព្រះអង្គ​យាង​ចូលក្នុង​ក្រុង​យេរូសាឡិម​អ្នក​ក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយ​គ្នា​ថា៖ ​«តើ​អ្នក​នេះជាអ្នកណា 11បណ្ដាជននាំគ្នា​និយាយថា៖ ​«នេះគឺ​លោក​យេស៊ូជាអ្នកនាំព្រះបន្ទូលមកពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។

ព្រះយេស៊ូសំអាតព្រះវិហារ

12ព្រះ​យេស៊ូ​បាន​យាងចូលទៅក្នុង​ព្រះ​វិហារហើយបណ្ដេញ​មនុស្ស​ទាំងអស់​ដែល​លក់ដូរនៅក្នុង​ព្រះ​វិហារ​ព្រះអង្គ​ផ្ដួលតុ​ពួក​អ្នកដូរលុយនិងកៅអី​ពួកអ្នក​លក់​សត្វ​ព្រាប 13ហើយព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«មាន​សេចក្ដីចែង​ទុក​ថាដំណាក់​របស់​យើង​ត្រូវ​ហៅថាដំណាក់​នៃ​ការអធិស្ឋានប៉ុន្ដែអ្នករាល់គ្នាធ្វើឲ្យតំណាក់នេះ​ត្រលប់ជា​សំបុកចោរទៅវិញ
«មានសេចក្ដីចែងទុក...ទៅវិញ» សូមមើល យេរេ ៧:១១។ មាន​រហុត​ដល់​ ២១:១៥។​
»។

ក្មេងៗសរសើរព្រះយេស៊ូ

14ពួក​មនុស្ស​ខ្វាក់និង​មនុស្ស​ខ្វិន​បាន​ចូលមកជិតព្រះអង្គនៅក្នុង​ព្រះ​វិហារហើយ​ព្រះអង្គ​ក៏ប្រោសពួកគេឲ្យបានជា 15ប៉ុន្ដែកាល​ពួក​សម្ដេចសង្ឃនិងគ្រូវិន័យ​បាន​ឃើញការអស្ចារ្យដែល​ព្រះអង្គ​បាន​ធ្វើទាំងក្មេងៗ​នាំគ្នា​ស្រែកនៅក្នុង​ព្រះ​វិហារថាហូសាណា​ដល់​ពូជពង្សដាវីឌ​ផង​នោះ​ពួកគេ​ក៏​ទាស់ចិត្ដជាខ្លាំង 16ហើយពួកគេ​ទូល​ព្រះអង្គថា៖ ​«តើ​អ្នក​អ្វី​ដែល​ក្មេងៗ​ទាំងនេះ​កំពុង​និយាយ​ដែរ​ទេ?» ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«បាទ​ខ្ញុំឮហើយ​តើ​ពួក​លោក​មិនដែលអានទេថា​ព្រះអង្គ​បាន​ធ្វើឲ្យ​ពាក្យ​សរសើរចេញពីមាត់ក្មេងៗនិង​ទារក​ដែល
«ព្រះអង្គបានធ្វើឲ្យ...នៅបៅ» សូមមើល ទំនុក ៨:២។
នៅបៅ
17ព្រះអង្គបានចាកចេញ​ពី​ពួកគេហើយយាងចេញពីក្រុងនោះឆ្ពោះទៅ​ក្រុង​បេថានីនិង​បាន​ស្នាក់នៅទីនោះនៅយប់នោះ

ព្រះយេស៊ូដាក់បណ្ដាសារដើមល្វា

18លុះព្រលឹមឡើង​ពេល​កំពុង​យាងត្រលប់ទៅក្រុង
«ក្រុង» សំដៅលើ «ក្រុងយេរូសាឡិម»។
វិញ​ព្រះអង្គ​ឃ្លាន
19កាលបាន​ឃើញដើមល្វាមួយដើមនៅតាមផ្លូវ​ព្រះអង្គ​ក៏យាងទៅជិតដើមល្វានោះប៉ុន្ដែមិនឃើញមាន​ផ្លែ​សោះនៅលើដើមមានតែស្លឹកប៉ុណ្ណោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ដើមល្វានោះថា៖ ​«ដរាបតទៅកុំ​ឲ្យ​ឯងមានផ្លែទៀតឡើយ» ​ស្រាប់តែដើមល្វានោះក្រៀមស្វិតមួយរំពេច 20ពេលពួក​សិស្ស​ឃើញ​ដូច្នេះក៏នឹកឆ្ងល់​ទាំង​និយាយថា៖ ​«តើ​ហេតុដូចម្ដេច​បានជា​ដើមល្វានេះក្រៀមស្វិតមួយរំពេចដូច្នេះ 21ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាបើ​អ្នករាល់គ្នា​មានជំនឿហើយឥតសង្ស័យសោះ​នោះ​អ្នករាល់គ្នា​អាច​ធ្វើបានមិនត្រឹមហេតុការណ៍ដែលកើតឡើង​ចំពោះ​ដើមល្វាប៉ុណ្ណោះទេសូម្បីតែ​អ្នករាល់គ្នា​និយាយ​ទៅ​ភ្នំនេះថា​ចូរ​រើហើយធ្លាក់ទៅក្នុងសមុទ្រទៅ​នោះ​នឹង​កើតឡើង​ដូច្នោះមែន 22ហើយគ្រប់សេចក្ដីទាំងអស់ដែល​អ្នករាល់គ្នា​សុំក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ជំនឿ​នោះ​នឹង​បាន​ទទួល»។

ការចោទសួរអំពីសិទ្ធិអំណាចរបស់ព្រះយេស៊ូ

23កាល​ព្រះអង្គ​បាន​ចូលទៅក្នុង​ព្រះ​វិហារហើយ​ពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូលមកជិតព្រះអង្គ​ពេល​ព្រះអង្គ​កំពុង​បង្រៀន​ពួកគេ​ទូល​សួរថា៖ ​«តើ​អ្នក​ធ្វើ​ការ​ទាំងនេះដោយសិទ្ធិអំណាចអ្វី? ​តើ​នរណាឲ្យសិទ្ធិអំណាចនេះ​ដល់​អ្នក 24ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​នឹង​សួរពួកលោកមួយសំនួរដែរប្រសិនបើ​ពួកលោក​ប្រាប់ខ្ញុំបាននោះខ្ញុំ​នឹង​ប្រាប់វិញដែរថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះដោយសិទ្ធិអំណាចអ្វី 25តើពិធីជ្រមុជទឹក​របស់​លោក​យ៉ូហាន
«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅ​ក្នុង ២១:២៦,៣២ ដែរ។​
មកពីណា? ​មកពីស្ថានសួគ៌ក៏មកពីមនុស្ស?» ​ពួកគេ​ក៏ពិគ្រោះគ្នាថា៖ ​«ប្រសិនបើ​យើង​ឆ្លើយថាមកពីស្ថានសួគ៌​នោះ​គាត់​នឹង​និយាយថាចុះហេតុអ្វីបានជា​ពួកលោក​មិនជឿលោក​យ៉ូហាន?
26ប៉ុន្ដែបើ​យើង​ឆ្លើយថាមកពីមនុស្ស​នោះ​ខ្លាចបណ្ដាជនព្រោះ​មនុស្ស​គ្រប់គ្នារាប់​លោក​យ៉ូហាន​ថា​ជាអ្នកនាំព្រះបន្ទូល» 27ពួកគេក៏​ទូល​ឆ្លើយ​ទៅ​ព្រះ​យេស៊ូថា៖ ​«យើងមិនដឹងទេ»។ ​ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ ​«ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះដោយសិទ្ធិអំណាចអ្វី​នោះ។

រឿងកូនប្រុសពីរនាក់

28តើ​ពួកលោកគិតយ៉ាងដូចម្ដេច? ​មាន​បុរសម្នាក់មានកូនពីរនាក់​គាត់​បាន​ចូលមកជិត​កូន​ទីមួយប្រាប់ថាកូនអើយ! ​ថ្ងៃនេះ​កូន​ទៅធ្វើការនៅក្នុងចម្ការទំពាំងបាយជូរចុះ 29វាតបវិញថា​ខ្ញុំ​មិនចង់​ទៅ​ទេប៉ុន្ដែក្រោយមក​វា​ដូរគំនិតវិញ​ហើយ​ក៏​ទៅ 30បុរសនោះបាន​ទៅប្រាប់​កូន​ម្នាក់ទៀតដូចមុននោះវាតបវិញថា​លោក​ឪពុកអើយ! ​ខ្ញុំទៅប៉ុន្ដែ​វា​មិន​បាន​ទៅទេ 31ក្នុងចំណោមកូន​ទាំង​ពីរ​នាក់នេះ​តើ​កូន​មួយណាធ្វើតាមបំណង​របស់​ឪពុក?» ​ពួកគេ​ឆ្លើយថា៖ ​«កូន​ទីមួយ»។ ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់ពួកលោក​ជា​ប្រាកដថា​ពួក​អ្នកទារពន្ធដារ
«អ្នក​ទារ​ពន្ធ​ដារ​»​ គឺ​ជា​អ្នក​ដែល​ទារ​ពន្ធ​ដា​រឲ្យ​រដ្ឋាភិបាល​រ៉ូម​លើ​ទំនិញ​ ឬ​ផលិត​ផល​នាំ​ចូល​ ឬ​នាំ​ចេញ​ពី​ក្រុង​។​ ​មាន​​នៅ​​ក្នុង​ ២១:៣២​​​ ដែរ​។​​
និង​ពួក​ស្ដ្រីពេស្យា​នឹង​ចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក
32ដ្បិតលោក​យ៉ូហាន​បាន​មក​ពួក​លោកដោយផ្លូវ​នៃ​សេចក្ដីសុចរិតប៉ុន្ដែពួក​លោក​មិនជឿគាត់ទេផ្ទុយទៅវិញ​ពួក​អ្នកទារពន្ធដារនិង​ពួក​ស្ដ្រីពេស្យា​បាន​ជឿគាត់ហើយ​ទោះបី​ពួក​លោកឃើញក្ដីក៏មិន​បាន​ប្រែចិត្ដជឿគាត់តាមក្រោយដែរ

រឿងអ្នកជួលចម្ការ

33ចូរ​ស្ដាប់រឿងប្រៀបប្រដូចមួយទៀត​មាន​បុរសម្នាក់ជាម្ចាស់ចម្ការ​បាន​ធ្វើចម្ការទំពាំងបាយជូរមួយហើយក៏ព័ទ្ធរបងជុំវិញជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះសង់ប៉ម
«ប៉ម»​ សម្រាប់​យាម​ចម្ការ​ទំពាំងបាយជូរ​ ជា​ពិសេស​នៅ​រដូវ​ផ្លែ​ទំពាំង​បាយជូរ​ទុំ​ និង​សម្រាប់​ជា​ជម្រក​ផង​ដែរ​។​ គេ​ត្រូវ​សង់​កំពស់​ប្រាំ​ម៉ែត​ និង​ទំហំ​ពីរ​ម៉ែត​បួន​ជ្រុង​។​
មួយរួចប្រវាស់​ឲ្យ​ពួក​អ្នកចម្ការហើយក៏ចេញដំណើរទៅ
34លុះជិតដល់រដូវប្រមូលផល​គាត់​ក៏ចាត់​ពួក​បាវបម្រើឲ្យទៅ​ពួក​អ្នកចម្ការ​ដើម្បី​ទទួលយកផល​នៃ​ចម្ការទំពាំងបាយជូរ​នោះ 35ប៉ុន្ដែពួក​អ្នកចម្ការ​បាន​វាយបាវបម្រើ​របស់​គាត់ម្នាក់សម្លាប់ម្នាក់ហើយ​បាន​គប់ម្នាក់ទៀតនឹងដុំថ្ម 36គាត់ក៏​ចាត់​ពួក​បាវបម្រើផ្សេងទៀតច្រើនជាង​លើក​ទីមួយឲ្យទៅប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​ចំពោះ​អ្នកទាំងនោះដូច​លើក​មុន។ 37នៅទីបំផុតគាត់​ក៏ចាត់កូនប្រុស​របស់​គាត់ឲ្យទៅពួកអ្នកចម្ការ​ដោយ​និយាយថា​ពួកគេ​នឹង​គោរពកូនប្រុស​របស់​ខ្ញុំ 38ប៉ុន្ដែកាល​ពួក​អ្នកចម្ការឃើញកូនប្រុសនោះក៏និយាយគ្នាថា​ម្នាក់​នេះជាអ្នកស្នងមរតកចូរ​យើង​សម្លាប់វា​ចោល​ទៅ​ដើម្បី​យកមរតក​របស់​វា 39ពួកគេក៏ចាប់កូនប្រុសនោះបោះទៅក្រៅចម្ការទំពាំងបាយជូរហើយសម្លាប់ចោល 40ដូច្នេះពេលម្ចាស់ចម្ការមកវិញ​តើ​គាត់​នឹង​ធ្វើយ៉ាងដូចម្ដេច​ចំពោះ​ពួក​អ្នកចម្ការទាំងនោះ?»។ 41ពួកគេ​ទូល​ព្រះអង្គថា៖ ​«គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះដោយឥតប្រណីឡើយហើយ​គាត់​នឹង​ប្រវាស់ចម្ការទំពាំងបាយជូរនោះ​ឲ្យ​ទៅ​ពួក​អ្នកចម្ការផ្សេងទៀតដែលផ្ដល់ផល​ឲ្យ​គាត់តាមរដូវ»។ 42ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​ពួកលោក​មិនដែលអាននៅក្នុងបទគម្ពីរទេ​ថា​ថ្មដែលជាងសំណង់បោះបង់ចោលនោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុងការនេះកើតឡើងពីព្រះអម្ចាស់ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង
«ថ្មដែលជាងសំណង់...របស់យើង» សូមមើល ទំនុក ១១៨:២២-២៣។ សូមមើលរូបក្នុង លូកា ២០:១៧។
43ហេតុនេះខ្ញុំ​ប្រាប់ពួកលោកថានគរព្រះជាម្ចាស់​នឹង​ត្រូវ​ដកហូតពីពួកលោកហើយប្រគល់ទៅ​ឲ្យ​ជនជាតិមួយ​ដែល​បង្កើតផល​ឲ្យ​នគរនោះ 44អ្នកណាធ្លាក់លើថ្មនេះ​អ្នកនោះ​នឹង​ត្រូវ​បាក់បែកហើយប្រសិនបើ​ថ្មនេះ​ធ្លាក់លើអ្នកណាវិញ​វា​នឹង​កិនកម្ទេចអ្នកនោះ»។ 45កាលពួក​សម្ដេចសង្ឃនិង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​ស្ដាប់រឿងប្រៀបប្រដូច​របស់​ព្រះអង្គ​នេះ​រួចហើយក៏ដឹងថា​ព្រះអង្គ​មានបន្ទូលអំពីពួកគេ 46ក៏រកចាប់ព្រះអង្គប៉ុន្ដែ​ពួកគេ​ខ្លាចបណ្ដាជនព្រោះ​បណ្ដាជន​រាប់ព្រះអង្គថាជាអ្នកនាំព្រះបន្ទូលម្នាក់
Copyright information for KhmKCB